ល្បែងស៊ីសង​កើតមាន​គ្រប់​ប្រភេទ​ទីតាំង​ហេ​ប​ភី អ៊ី​ន​ធឺ​ណេត HappyInternet(​យីហោ ហេ​ប​ភី ណេ​ត​)​បង្កប់​ហ្គេម​បាញ់​ត្រី និង​ភ្នាល់​ចាក់បាល់​ ​នៅ​ខណ្ឌ​ទួលគោក​ជាច្រើន​កន្លែង អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​បង្ក្រាប !

​ភ្នំពេញ ៖ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តូចតាច​បាន​អោយដឹងថា​ម្ចាស់​ទីតាំង ហេ​ប​ភី អ៊ី​ន​ធឺ​ណេត​HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​) បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ហ្គេម​បាញ់​ត្រី និង​ភ្នាល់​ចាក់បាល់​ជាច្រើន​កន្លែង​នៅ​ខណ្ឌ​ទួលគោក ដែល​មាន​ទីតាំង 6​ទីតាំង​រួប​មាន ៖
​ទី​1 ៖ ខាងកើត រង្វល់​មូល​ប្រាំពីរ​មករា​ចាស់​ចំងាយ​ប្រហែល 100​ម៉ែត្រ​ឈៀង​ខាងឆ្វេង​ដៃ​។​
​ទី​2 ៖ មក​ពី​គល់ស្ពាន​ប្រាំពីរ​មករា​ផ្សារ​ហេង​លី ជួរ​មន្ទីរពេទ្យ​លោកសង្ឃ​ផ្លូវ​ទី​2 បត់​ឆ្វេង​ប្រហែល 70​ម៉ែត្រ​នៅ​ខាងឆ្វេង​ដៃ​។​
​ទី​3 ៖ ផ្លូវ​ទេព​ផង កែង​ផ្លូវ​ចូល​ផ្សារ​សំណង់​12
​ទី​4 ៖ ផ្លូវ​ចូល​ផ្សារ​សំណង់​12 នៅ​ខាងឆ្វេង​ដៃ​
​ទី​5 ៖ នៅ​ទល់មុខ​ផ្សារ​ដើម​គរ​
​ទី​6 ៖ នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ​ផ្លូវ​ចូល​មក​បឹង​សាឡាង​។​

​នេះ​គឺជា​ទីតាំង​អ៊ី​ន​ធឺ​ណេត HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​) បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហ្គេម​បាញ់​ត្រី​និង​ភ្នាល់​ចាក់​បាល់​ជាច្រើន​កន្លែង​នៅ​ខណ្ឌ​ទួលគោក ម្ចាស់​ឈ្មោះ ទូច កំពុងបើក​លេង​យ៉ាង​រំភើយ ខណៈ​អាជ្ញាធរ និង សមត្ថកិច្ច នៅ​ទឹកដី​ខណ្ឌ​ទួលគោក​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ​។​

​បទបញ្ជា​របស់​ឯកឧត្តម ឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្មី​ប្រកាស​ក្តែងៗ​ថា​លុបបំបាត់​អោយ​អស់​នៅ​ល្បែងស៊ីសង​ទាំង 14​ខណ្ឌ​ហាក់​សាប​ដូច​ទឹកទន្លេ ខណៈ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច នៅ​ទឹកដី​ខណ្ឌ​ទួលគោក​មិន​មាន​ចំណាត់ការ​នៅឡើយ​។ ចំពោះ​ទីតាំង អ៊ី​ន​ធឺ​ណេត HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​) ។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តូចតាច បានអោយដឹង​ថា​ទីតាំង​ទាំងនេះ​គេ​សង្កេតឃើញ​ក្មេង​ទំនើង​តែងតែ​មក​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ តែ​មិន​ដែល​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ទប់ស្កាត់ ឬ បង្ក្រាប​ឡើយ ។​

​បើ​តាម​សេចក្តី​ដដែល បាន​បន្ត​ទៀត​ថា​តើ​ឯណា​ទៅ​ភូមិ​-​សង្កាត់​-​ខណ្ឌ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដែលដា​ក់​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្តនោះ​បើ​ភូមិ​-​សង្កាត់​-​ខណ្ឌ​កើតមាន​នៅ​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក​យ៉ាងនេះ គួរ​រំលឹក​ថា​កន្លងមក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់បទបញ្ជា​អោយ​មន្ត្រីនគរបាល ដែល​ពាក់ព័ន្ធ​នៅ​ក្រោម​ឱវាទ​ត្រូវ​តែ​បង្ក្រាប​នៅ​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ។ មិនតែប៉ុណ្ណោះ នៅ​ពេល​ថ្មីៗ​នេះ​ទៀត ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ប្តេជ្ញា​នឹង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​អោយ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង 14 និង​អធិការ​ខណ្ឌ​នគរបាល​ទាំង 14 ត្រូវតែ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ ដូច​គ្នា​ផង​ដែរ ដើម្បី​ធានា​អោយបាន​នូវ ភូមិ​-​សង្កាត់​-​ខណ្ឌ មាន​សុវត្ថិភាព​ទាំង 9​ចំណុច​ជូន​ប្រជាពលរដ្ឋ ។​

ដោយ ខុម កង