មេគយខេត្តបាត់ដំប​ងលោកយូ ហេងពោរពេ​ញបទពិ​សោធន៍ ខាងប្រមូល​ប្រភពសេដ្ឋកិច្ចលក្ខណៈ​បុគ្គលនិងបក្ខពួក

បាត់ដំបង៖ បច្ចុប្បន្ននេះមានទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ក៏ដូចនាំទំនិញផ្សេង ប្រកាសពន្ធផ្សឹងបន្លំពន្ធក្លាយជាទម្លាប់ហែកចែកគ្នាស៊ីពីចំណូលពន្ធរបស់រដ្ឋពុករលួយជាលក្ខណៈប្រព័ន្ធ តាមរយៈការឃុបឃិតគ្នារវាងឈ្មួញក្រុមហ៊ុនដឹកជញ្ជូន។ច្រកអន្តរជាតិនិងច្រករបៀងជាច្រើននៅខេត្តបាត់ដំបង ត្រូវបានលំហូរចូលនូវទំនិញគេចពន្ធមានលក្ខណៈទ្រង់ទ្រាយធំជាងពេលមុនៗ មានទាំងចំណីអាហារអាចមានជាតិពុលប៉ះពាល់សុខភាព ,ទំនិញផុតកំណត់កាលបរិច្ឆេទ ,រហូតដល់មានគេនិយាយលេងប្រឡំមែនថាគយភាគច្រើនប្រាប់របៀបនិងជម្រុញឲ្យឈ្មួញកុំឲ្យបង់ពន្ធគ្រប់ចំនួនអីបើបង់ពន្ធគ្រប់ពួកគាត់បានអីចាយ,មានអីទទួលទានទៅ..?ជាទូទៅប្រេងគេចពន្ធច្រើនឆ្លងពីថៃចូលទឹកដីខ្មែរចាប់ពីម៉ោង៨ទៅម៉ោង៩យប់ ទាំងផ្ទុយពីការងាររដ្ឋបាលបើក-បិទច្រក ។ ដោយឡែកច្រក(អូរអន្លក់ )វិញ មិនត្រឹមតែទំនិញបង់ពន្ធមិនគ្រប់បានឆ្លងកាត់ប៉ុណ្ណោះទេ។ សូម្បីតែកាកសំណល់(អេតចាយ) នាំចូលទៅថៃក្នុង១ថ្ងៃចាប់ពី៣០ឡាន ទៅ៤០ឡាន ផ្ទុកយ៉ាងតិច១ឡានចាប់ពី២៧តោន ដល់ជិត៤០តោន ដោយប្រភេទអេតចាយនេះប្រមូលក្នុងស្រុកច្រើនបំផុតត្រឹម៥% ។ក្រៅពីនោះគឺនាំពីប្រទេសវៀតណាមសុទ្ធសាធជាប្រភេទសំបកកំប៉ុងគ្រីប កាកសំណល់ដែលរាជរដ្ឋាភិបាលហាមឃាត់ហើយខាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានចេញសេចក្តីប្រកាសបញ្ជាឲ្យ អស់លោក លោកស្រីជាប្រធានសាខាគយ និងរដ្ឋាករ រាជធានី-ខេត្ត, ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិ ទាំងអស់ ត្រូវទប់ស្កាត់ បង្ក្រាប ។ផ្ទុយទៅវិញកាកសំណល់ទាំងនេះ មានតែច្រក(អូរអន្លក់) ស្ថិតនៅស្រុកកំរៀង មួយគត់ដែលពេញនិយមត្រូវបានគយ បើកទូលាយឲ្យមានការចរាចរណ៍កាកសំណល់នេះឆ្លងទៅថៃ ខណៈទីផ្សារកាកសំណល់នេះ នៅប្រទេសថៃត្រូវការដើម្បីTransit ឆ្លងកាត់ ត្រង់តាមការបញ្ជាទិញនៃប្រទេសឌូប៉ៃ ។ ដូច្នេះគ្រាន់តែកាកសំណល់ឆ្លងកាត់ច្រក(អូរអន្លក់) ១ថ្ងៃមានចាប់ពី៣០ឡាន ទៅ៤០ឡាន ហើយ១ឡានបង់ឲ្យគយ៣០០ដុល្លារ ក៏ប្រភពសេដ្ឋកិច្ចនៃអំពើពុករលួយ របស់ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានដោយរបៀបនេះយ៉ាងស្រួលក្នុង១ខែៗ ខណៈថ្នាក់លើក៏ដឹងបញ្ហានេះច្បាស់បំផុត ។ប៉ុន្តែទម្លាប់(កន្ទេលធំបន្លំដេក) ។ពិសេសខាងមន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ទទួលកញ្ចប់នេះ ថ្នូរនិងការមិនទប់ស្កាត់ឬបង្ក្រាបនិងទទួលព័ត៌មានច្បាស់ជាកាកសំណល់នាំមកពីប្រទេសវៀតណាមដោយខុសច្បាប់។ ប៉ុន្តែអាចខ្លាចអំណាចលោក ឌី គីដែន ប្រធាននាយករដ្ឋានគ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថាន ដោយគាត់(ឌី គីដែន)ស៊ីជម្រៅក្នុងរឿងនេះ ខណៈអ្នកនាំកាកសំណល់ពីប្រទេសវៀតណាមចូល ចៀសមិនផុតពីបង់លុយឲ្យគាត់។ទោះការងារនេះលោករដ្ឋមន្ត្រីក្រសួងបរិស្ថានមិនចេញច្បាប់ឲ្យនាំចេញក៏ដោយ ក៏គេបន្លំប្រើរូបភាពពីកាកសំណល់នាំពីប្រទេសវៀតណាម មកជាអេតចាយប្រមូលទិញក្នុងស្រុក ដើម្បីជាឯកសារស្របច្បាប់ពីអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាអនុញ្ញាតឲ្យនាំចេញតាមច្រកអូរអន្លក់ ។ពាក់ព័ន្ធបញ្ហានេះ អង្គភាពយើងមិនអាចទាក់ទងបានទេពីលោក ឌី គីដែន ប្រធាននាយករដ្ឋានគ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថានខាងពូកែលោតឆ័ត្រឆក់យកប្រយោជន៍ពីឈ្មួញដឹកកាកសំណល់ នៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៩ ដោយទូរស័ព្ទត្រូវបានបិទឬក្រៅតំបន់គ្មានសេវា ។ ដោយឡែកលោក យូ ហេងប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងក៏មិនអាចទទួលបានការបកស្រាយ ។ ប៉ុន្តែកន្លងទៅសារពត៌មានក្នុងស្រុកបានធើ្វបទសម្ភាសជាមួយនឹងលោកតាមទូរស័ព្ទលោកមិនប្រើភាសាក្នុងនាមជាមន្ត្រីរាជការមុខងារសាធារណៈឬជាមន្ត្រីអនុវត្តច្បាប់នោះឡើយគឺបញ្ចេញនូវសម្លេងក្រេវក្រោធ អាចហត់នឿយនិងការងារឬប៉ះទង្គិចផ្លូវចិត្តក្នុងកាលៈទេសៈណាមួយជាមួយអ្នកសារព័ត៍មាន ទើបលោកធ្លាប់មានប្រសាសន៍ថា(អាអ្នកកាសែតពូកែរំខានមាន១ថ្ងៃមិនតិចជាង២០នាក់ខលមករកតែលុយ រួចលោកក៏បិទទូរស័ព្ទទាំងសម្លេងបែបក្តៅឆួលច្រមុះបន្សល់ទុកចំហាយខឹង) ។បើច្រករបៀងបឹងឆ្នាំង ទោះគ្មានខាងសមត្ថកិច្ចគយឈជើងប្រចាំនៅទីនោះក៏ដោយ។ ក៏គយលោក យូ ហេង ឲ្យកូនចៅប្រមូលសេដ្ឋកិច្ចយ៉ាងណែនពេញដៃពីការដឹកសាច់មាន់ប្រើសារធាតុគីមី,ការនាំចូលកូនមាន់ ដោយមានចែ(ផល្លា)ជាមេឈ្មួញដឹកជញ្ជូនទំនិញប្រភេទនេះធំជាងគេតាមច្រករបៀងឆ្នាំង ។ប្រជាជនបានត្អូញត្អែរផងដែរចំពោះច្រករបៀងបឹងឆ្នាំងបន្ទាប់ពីខាងទាហាន និងនគរបាលនៅទីនោះឲ្យពួកគាត់បង់លុយដឹកពូជដំឡូងពីថៃយកមកដាំដុស ក្នុង១ឡាន១០ម៉ឺន ឬ១៣ម៉ឺនរៀលជាន់កប្រជាជនហួសហេតុ ។ចំពោះច្រក(Km13) ច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន គឺទំនិញប្រភេទភេសជ្ជៈទឹកក្រូច ស្រាបៀរ គ្រឿងសំណង់ ទំនិញចាប់ហួយជាដើម។ការបង់ពន្ធនៅមានកម្រិត ច្រើនបំផុតបង់ពន្ធស្របច្បាប់ត្រឹមពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ បើនៅច្រកអន្តរជាតិ (អូររំដួល ) ស្ថិតក្នុងស្រុកភ្នំព្រឹក ក្រៅពីការហូរចូលទំនិញគេចពន្ធគ្រប់ប្រភេទ ក៏មានការអនុញ្ញាតឲ្យនាំចូលប្រហិតដែលផលិតពីសត្វមាន់ សាច់ជ្រូកខូចគុណភាព។ ប៉ុន្តែគេប្រើរូបភាពវេចខ្ចប់ ជាប្រភេទប្រហិតស្តង់ដារគុណភាពហាក់មានការឆ្លងកាត់ពីជំនាញពិនិត្យគុណភាព ដោយមិនបង់ពន្ធ ឬបង់ពន្ធក្រៅពីប្រហិត ដោយសារគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឲ្យនាំចូលផលិតផលដែលមានដើមកំណើតពីសត្វ ហើយខាងគយក៏គ្មានសិទ្ធឲ្យបងពន្ធដែរនោះ ។
កន្លងទៅខាងអង្គភាពគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ នៃក្រសួង​មហាផ្ទៃ​ បានបង្ក្រាបចាប់ជាក់ស្តែងនៅក្នុងទីរួមខេត្តកំពង់ឆ្នាំងបាន៣ឡានយីឌុបប្រភេទឃ្លុបទូរក្លេស្សេដែលគ្មានស្តង់ការការពារគុណភាពចំណីអាហារទាំងនេះ ដោយបទល្មើសជាក់ស្តែង ។នៅក្នុងកំណត់ហេតុស្តាប់ចម្លើយដោយមន្ត្រីនគរបាលយុត្តិធម៌ ទាំងអ្នកបើកករ មេការ និងតំណាងក្រុមហ៊ុន បានបញ្ជាក់ថាខ្លួនបានដឹកមកថៃឆ្លងតាមច្រកអូររំដួល ពិតប្រាកដមែន និងយកទៅចែកចាយផ្សារទំនើប មានដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ទៀតផង ។គួររំលឹកថាករណីច្រក៤០០ ស្រុកសំឡូត ពីមុនមានហូរចូល ប្រភេទរថយន្តចង្កូតស្តាំប្រេងគេចពន្ធ។ប៉ុន្តែបច្ចុប្បន្នត្រូវបានទប់ស្កាត់ តែនៅលួចនាំចូលប្រភេទឈើប្រណិតពីថៃមកវិញ ក្នុងនោះមានឈើក្រញូងជាដើម។កើតមានជារឿយៗ អាចបែកការពេលឡានក្រឡាប់ ជួបគ្រោះថ្នាក់ចរាចរណ៍ ចរចាតម្លៃមិនត្រូវ ដឹកលោតឆ័ត្រនេះជាដើម ។
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានចំណូលលក្ខណៈប្រយោជន៍បុគ្គលនេះច្រើន។ បន្ទាប់ពីរកចំណូលពន្ធបំពេញតាមតម្រូវការផែនការប្រចាំខែ ប្រចាំត្រីមាស,ឆមាស និងប្រចាំឆ្នាំ ដោយសារខ្លួនគិតបែងបែកថ្នាក់លើផង ការពារតំណែងផង ឬក៏អាចស្រង់ដើមពីការទិញប៉ុស្តិ៍មេគយខេត្តក៏អាចថាបាន ។ ក្នុង១ខែៗ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង គាត់បានពីការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិ បំពេញតម្រូវការ បានពីក្បាលឡានក្រុមឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់ បានពីក្រុមគយចល័ត ដាក់ប៉ុស្តិ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ អូរតាគី អតីតជិតកន្លែងរោងម៉ាស៊ីនកិនស្រូវហុង ឡុង និងគយចល័យលើកំណាត់ផ្លូវជាតិលេខ១០ជិតភ្នំសំពៅដោយមានអំពើឃុបឃិតហែកប្រយោជន៍ចែកគ្នាយកមកទទួលទានធ្វើមានសឹងសេដ្ឋីក្នុងតំណែង ជាក្រុមគយចល័តរបស់នាយកដ្ឋានបង្ក្រារបង្ក្រាបបទល្មើសរត់ពន្ធ ដែលមានលោក ហង្ស សាវុធ ជាប្រធានតំបន់ ។លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង នឹងត្រូវឈ្មួញក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនបញ្ចេញតួលេខចំនួនទឹកប្រាក់ដែលគាត់បង្ខំឲ្យគេបង់លុយជាក្បាលឡាន ជាប្រចាំខែ ហើយពួកគាត់ខ្លះគ្មានលទ្ធភាពធ្វើដូចក្រុមហ៊ុន គាធី នាំចូលទំនិញគោ ប្រកាសពន្ធក្របីនោះ។សូមបញ្ជាក់ថាកន្លងមកសម្តេចនាយករដ្ឋមន្ត្រីតេជោហ៊ុនសែន បានចេញបទបញ្ជា​លេ​ខ០១ប.​បចុះ​ថ្ងៃ​ទី០៩ខែ​តុលាឆ្នាំ២០១៦កន្លង មកនេះដោយចុះហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជាផ្ទាល់ដើម្បីបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែលជា​តម្លាភា​ពលើ​ការប្រមូលពន្ធរបស់រដ្ឋបែ​រជា​កំពុងកើតមាននៅភាពអសកម្ម យ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននៅខេត្តបាត់ដំបងនិងកំពុង​តែធ្វើសក​ម្មភាពផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរ។បើ​យោង​តាម​លិខិត​ បទបញ្ជា​លេខ​០១​ប​.​ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាន​ចេញបញ្ជា​ ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ ប្រតិបត្តិការ​បង្ក្រាប​បទល្មើសឲ្យខ្នាំងជាទីបំផុតក្នុង​ការ បើក​ប្រតិបត្តិការ​បង្ក្រាបដែលនឹងចែកចេញជា​ពីរប្រ​ភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយ​អន្តរក្រសួងឯប្រភេទទី០២លំដា​ប់ថ្នាក់​មធ្យមត្រឹមថ្នាក់ ខេត្ត​។ជាងនេះទៅទៀតកាល​ពីពេលកន្លងទៅនេះ​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ច ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋការ ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ។ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​នោះទេ? ប្រសិនបើ​គ្មាន ​ការផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួន ទៀតនៅក្នុងប្រទេស ដែល​គ្មាន​ឆ​ន្ទៈ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេ​លកន្លងមកនោះ?។ជាងនេះ ទៅទៀតនោះក្នុងឱកាសបាយសាមគ្គី ជាមួយអ្នកកាសែតសម្តេច ហ៊ុន សែន ទទួល​ស្គាល់​ថា បញ្ហា​អំពើពុករលួយ​ នៅតែ​បន្ត​កើតមាន ។ជាពិសេស​អំពើពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រី នៅ​ច្រក​ទ្វា​ព្រំដែន អ៊ីចឹង​ទេ​! ឥឡូវនេះ ត្រូវ​មាន​ការប្រជុំ ហើយ​ធ្វើ​កិច្ចការ​កំណែ​ទម្រង់សេដ្ឋកិច្ច​ ផ្ទៃក្នុង ឲ្យ​កាន់ តែ​លឿន។សុំ​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ អ្នក ធ្វើ​ធុរកិច្ច​ទាំងឡាយ នៅ​ពេល​ខាងមុខ នឹង​មាន​ការ​ដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ ការ​ចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នក​វិនិយោគ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ទាំងនោះ មាន​ឱកាស​កាន់តែ​ខ្លាំង ក្នុង​ការ​ប្រកួតប្រជែង ទៅលើ​វិស័យ​សេដ្ឋកិច្ច»។សម្តេច ហ៊ុន សែន អះអាង​ថា កំណែទម្រង់​នេះ គឺ​ផ្ដើម​ពី​ ច្រក​ទ្វា​ព្រំដែន​មក​មុន ដោយ​ត្រូវ​ដក​មន្ត្រី​ច្រក​ទ្វា​រព្រំដែន​ទាំងអស់ ទុក​តែ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ។ ដោយ​សម្តេចអះអាង​ថា ដើម្បី​ឲ្យ​អ្នក​រក​ស៊ី​កាន់តែ​មាន​ប្រាក់ចំណេញនៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការ​នាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យ​មាន​ស្ថាប័ន​ណា​ក្រៅពី អន្តោប្រវេសន៍ និង​គយ តែ​ពី​ហ្នឹង!​ទេ ក្រៅពី​ហ្នឹង​!ដកចេញ​ទាំងអស់ ទាំង​អា​កាំកុងត្រូល​អី​ហ្នឹង! ដកចេញ​ឲ្យ​អស់។ ស្ថាប័ន​ទាំងនេះ ជា​ឧបសគ្គ ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម៕