​កាស៊ីណូ​អន្លង់​ជ្រៃ​បើក​លេង​បញ្ជល់មាន់​អាប៉ោង​ និង​យូរ​គី​ឲ​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​លេង​ម៉ា​សេរី​

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ថ្មីៗ​នេះ​កាស៊ីណូ​អន្លង់​ជ្រៃ បាន​ដំណើរការ​បើក​លេង​ល្បែង​ស៊ីសង ខ្នាត​ធំ​រួម​មាន​បញ្ជល់មាន់ អាប៉ោង និង​យូរ​គី​ដោយ​សេរី ។ ទីតាំង​នេះ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​សំណាក់​ភូមិ​យើង ស្ថិតក្នុង​ភូមិ​អន្លង់់​ជ្រៃ ឃុំ​កក់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​អ្នក​ចូល​លេង​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ មក​ពី​ក្នុង​ភូមិ -​ស្រុក​-​ខេត្ត និង​បណ្តា ខេត្ត​-​រាជធានី សម្រុកចូល​លេង ដូច​ទឹក កំពុង បាក់​ទំនប់ ចាប់ផ្តើម​ពី​ការ​ភ្នាល់​គ្នា​ដាក់ លុយ​ធំៗ​ចាប់ពី​រាប់លាន​រៀល​បើ ដុល្លារ​វិញ​ចាប់ពី​ថ្នាក់​ពាន់​រហូតមឺ ន​សែន​ដុល្លារ ក៍មាន​ដែរ ។
​ការកត់សម្គាល់​ឃើញ​ទៀតថា គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​តាម ច្បាប់​អនុញ្ញាត​ទេ ពោល​គឺ​ទាំ ង​ស ម​ត្ថ​កិ ច្ច​មូលដ្ឋាន​ទាំង​អាជ្ញាធរខេត្ត ។ បច្ចុប្បន្ន​ទីតាំង​នេះ​កំពុង​ដំណើ រការ​យ៉ាង​រលូន​ជាទីបំផុត និង​កំពុង​ពង្វក់​អ្នក​ចូល លេងឲ្យ​ប្រព្រឹត្តផ្ទុ យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​យ៉ាង​ពិតប្រាកដ ។​

​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​រស់​ភូមិ​អន្លង់់​ជ្រៃ បានឲ្យដឹងថា​តាម​ទម្លាប់​រៀងរាល់​ថ្ងៃ​ពុ ធ និង​ថ្ងៃ​សៅរ៍ អ្នក​យក​មាន់​មក​បញ្ជល់​ភា គ​ច្រើន លើ ស​លុប គឺ​ជា​ពលរដ្ឋ​ខ្មែរ ខ្លះ​ជិះ​ម៉ូតូ និង​ខ្លះ​ជិះ​រថយន្ត បាន​ធ្វើដំណើរ មកកាន់​ទីតាំង​ខាងលើនេះ ដើម្ប​លេ ង​ល្បែង ចាក់​ភ្នាល់ ដាក់​លុយ រហូត​គេ​បានដឹងថា ភ្នាល់​រាប់រយ រាប់ពាន់ និង​រាប់ម៉ឺន​ដុល្លារ​ឯណោះ ។​

​ពួក​គាត់​បន្ត​ថា​ទីតាំង​នេះ លាក់​ភ្នែក​មហាជន​មិន​បាន​ទេ ដោយសារតែ ទម្លាប់​អ្នកលេង​ចាំបាច់ ត្រូវតែ​បញ្ចេញ សំឡេង​ហ៊ោកញ្ជ្រៀវ លាន់​ឮ​ទ្រហឹងអឺងកង ប៉ុន្តែ​សន្តិសុខ ល្អ​ណាស់ ព្រោះតែ ទីតាំង​មួយ​នេះ​ហ៊ុំព័ទ្ធ​ដោយរ នាំ​ង​ការពា រ​យ៉ាង​មាំ តាមរយៈ​អ្នក​មាន​លុយ មានអំណាច អ្នកធំ ឈរ​នៅ​ពីក្រោយ​ខ្នង ហើយ​មិន​ប៉ាច់​ឆ្ងល់​ថា ម៉េច​បាន​ជា​សមត្ថកិច្ច​ន គរ​បាល​ប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិន​ហ៊ាន​មក​សួរនាំ ព្រោះតែ​ជា​ឆ្នាំងបាយ ។​ឲ្យ​ប្រជាពលរដ្ឋ​រំពឹង​អ្វី បើ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កក់​ក៏​បាន​បញ្ជាក់ថា ប៉ុស្តិ៍​ក៏​បាន​ដឹងថា មាន​បើក​ល្បែង​មាន់​ជល់ ភ្នាល់​ដាក់​លុយ​មែន តែ​សមត្ថកិច្ច​ប៉ុស្តិ៍​មិន​ហ៊ាន​ទៅ​សួរនាំ​ទេ ព្រោះ​អ្នក​បើក​ខ្សែ​ធំ​ណាស់ ។​

​ពួក​គាត់​អះអាង​ថា មួយ​រយៈ​នេះ អំពើ​ចោរលួច ចោរឆក់ កំពុង​បំភិតបំភ័យ​សុវត្ថិភាព និង​ដំណេក​ពួកគាត់ អាច​ដោយសារ​ទីតាំង​បើក​លេង​ល្បែង​ភ្នា ល់​ដាក់លុ​យយ៉ាងច្រើនៗ​ខាងលើ​នេះ​ក៏​អាច​ថា​បាន ។​
​សេចក្តីរាយការណ៍​ពី​កាស៊ីណូ ឃី​ង​រូ​ស្ទ័រ បាន​បញ្ជាក់​ឲ្យដឹងថា កា​បើក​ល្បែង នេះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​បើ​មិន​ឲ្យ​ខ្មែរ​ចូល លេង​ទេ បាន​អី​បង់​ព័ន្ធ​ជូន​រដ្ឋ សូម្បី​តែ​កាស៊ីណូ ណាហ្គា នៅ​ភ្នំពេញ ក៏ មាន​ខ្មែរ​ចូល​លេង​ដែរ ។​ដោយឡែក​ខាង​នាយកដ្ឋាន គ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​បានបញ្ជាក់​យ៉ាងច្បាស់​ថា កាស៊ីណូ​អន្លង់​ជ្រៃ​មានច្បាប់ អនុញ្ញាត​មែន តែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ទេ ស​.​ជ​.​ណ ក៏​បាន​ចេញ​សេចក្តីប្រកាស​ដែរ ។​