​បែកធ្លាយ​លោក យូ ហេង មេ​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តបាត់ដំបង ​ចូលកាន់​តំណែង​ថ្មី​ភ្លាម​បែរជា​កំពង់តែ​ជាន់ក​ចាប់​ជម្រឹត​ឈ្មួញ​​បទល្មើស​ទំនិញគេចពន្ធ​ស្រង់ដើម​..!!

ខេត្ត​បាត់ដំបង ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ៖ ចូលកាន់​តំណែង​ភ្លាម បែរ​ជា​បែកធ្លាយ​ថា​លោក យូ ហេង មេ​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តបាត់ដំបង ថ្មី​កំពង់តែ​ជាន់ក​ចាប់​ជម្រឹត​ឈ្មួញ​បទល្មើស​ទំនិញគេចពន្ធ​ស្រង់ដើម​..!
​ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​ក្រុម​ឈ្មួញ បាន​លើក​ឲ្យដឹងថា​: ចាប់តាំងពី​លោក យូ ហេង មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ គឺ​មិន​បាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក អ៊ុំ ច័ន្ទ​រតនា ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។​

​បញ្ហា​ហេតុនេះហើយ​ទើប​លោក អ៊ុំ ច័ន្ទ​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញ​គេច​ពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​មាន​ការរិះគន់​ចំៗ​ថា​លោក​យូ​ហេង​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ដែល​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ នា​ពេល​កន្លងមក​នោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្ត​បាត់ដំបង មួយចំនួន​បានឲ្យដឹងថា ៖ កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បាន​បើកដៃ​ឲ្យ​លោក អ៊ុំ ច័ន្ទ​រតនា ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល​។​

​ឥឡូវ​នេះ​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក អ៊ុំ ច័ន្ទ​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​បញ្ហា​នេះ​ហើយ​ក៏​មន​ការស្នើសុំ​អោយ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់​លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់ទៀតថា លោក យូ ហេង បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនតិច​ជាង​២០​ឆ្នាំ​នោះ​ទេ ព្រោះថា ៖ លោក យូ ហេង ចេះ​លុតក្រាប​ជាមួយ​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គ្រប់​ជំនាន់​ដើម្បី​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។​

​កាល​ជំនាន់​លោក ឈុន សុភមង្គល ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​លោក អ៊ុំ ច័ន្ទ​រតនា ក៏​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព ហើយ​នៅពេល​ដែល​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ គឺ​លោក ក៏​លោក អ៊ុំ ច័ន្ទ​រតនា បាន​មក​លូន​ក្រាប​អោយ​ខ្លួន​បាន​នៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​បន្ត​ដដែល​។​បញ្ហា​នេះ​ហើយ​ទើប​បានជា​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ច័ន្ទ​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង​និង​លោក​មេ​សាខាគយ ខេត្ត​បាត់ដំបង យូ ហេង ផងដែរ ហើយ​ដែល​បញ្ហា​នេះ​មិនគួរបើ​នាយ​អគ្គនាយកដ្ឋានគ​យ​និងរ​ដ្ឋ​ករ​កម្ពុជា មើលរំលង​ពី​សកម្មភាព​របស់​លោក​មេ​គយ យូ ហេង និង​មេ​គយ​ច្រកទ្វារ​ដូង​នោះទេ !! ៕