​មានតែ ឧកញ៉ា​សឹង សំអុល ទេ​ដែល​ហ៊ាន ​ប្រឆាំង​បទបញ្ជា នាយក រដ្ឋមន្ត្រី​បាន​

ខេត្ត​មណ្ឌលគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​បទបញ្ជា របស់​សម្ដេច នាយករដ្ឋមន្ត្រី បានផ្ដល់ ដាវ​អាជ្ញាសឹក ទៅ​ឲ្យ​ក្រសួង សាធារណៈការ និង​ដឹកជញ្ជូន ត្រូវអនុវត្ត បង្ក្រាប​ឡាន ប្រភេទ​យី​ឌុប ត​ទ្រុង ដែល​បង្ក​ឲ្យ មាន​គ្រោះថ្នាក់ ចរាច​រណ៍ និង​បំផ្លាញ ផ្លូវជាតិ ធ្វើ​ឲ្យ​ខាតបង់ ថវិការ​ជាតិ មិន​តិច​ទេ រហូត​មាន​ការ ព្រមាន​ដល់ ចៅហ្វាយខេត្ត ដែល​ទុកឲ្យ ឡាន​ប្រភេទ​នេះ ធ្វើ​ចរាចរណ៍ ត្រូវ​ដកចេញ ពី​តំណែង ថែមទៀត​ផង ។ ដូច​ឃើញ​ក្នុង រូបភាព​នេះ ស្រាប់​គឺ​គ្រាន់ តែ​នៅ​ថ្ងៃទី​២១ ឧសភា កន្លង​ទៅ​ថ្មីៗ​នេះ មាន​ឡាន យី​ឌុប​ដឹក ឈើ​ចេញ ពី​ស្រុក​កោះ​ញែក តាម​ផ្លូវជាតិ ឆ្លងកាត់ ទី​រួម​ខេត្ត មណ្ឌលគិរី បាន​ដោយ​គ្មាន សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត យក​ភ្នែក​មើល នោះឡើយ ។​

​គ្រាន់តែ​ឡាន យី​ឌុប​ត​ទ្រុង របស់​ឧកញ៉ា សឹង សំអុល គឺជា​បទល្មើស ប្រឆាំងនឹង បទបញ្ជា​នាយក រដ្ឋមន្ត្រី ទៅហើយ ដោយ​សូម្បី នគរបាល​ចរាចរណ៍ ក៏​មាន​សិទ្ធ ក្នុង​ការបង្ក្រាប តែ​ផ្ទុយទៅវិញ គឺ​រថយន្ត ឧកញ៉ា​សឹង សំអុល​បែរជា មាន​អាទិភាព​ខ្ពស់ ហួស​បទបញ្ជា​នាយក រដ្ឋមន្ត្រី​ទៅ​ទៀត ។ បើ​តាម​ប្រភព បានឲ្យដឹងថា ច្បាប់​ដឹកឈើ របស់​ឧកញ៉ា​សឹង សំអុល គឺមាន​តែ ១២​ឡាន​ទេ តែ​ដឹក​ដល់ ទៅ​២០​ឡាន ឯណោះ រឿង​អី​ដែលថា ឧកញ៉ា​សឹង សំ​អុល​មិន​ខ្លាំង រហូត​ហ៊ាន ប្រឆាំងនឹង បទបញ្ជា នាយករដ្ឋមន្ត្រី ទៅ​កើត ។​

​ផ្អែក​តាម សេចក្តីសម្រេច របស់​សម្ដេច នាយករដ្ឋមន្ត្រី កន្លងមក​គឺ បានសម្រេច មិន​ឲ្យ​នាំ​ឈើ ចេញ​ទៅ​ក្រៅ ប្រទេស​នោះ​ឡើយ ដោយ​តម្រូវឲ្យ មាន​កិច្ចសហការ ពី​អាជ្ញាធរ និង​សមត្ថកិច្ច ប្រទេស​វៀតណាម ជួយ​ទប់ស្កាត់ ទៀតផង ។ តើ​ឈើ ឧកញ៉ា​សឹង សំអុល ដែល​ដឹក​ឆ្លងដែន ទៅ​លក់​នៅ វៀតណាម អាច​ជា​ករណី ឃុបឃិត​គ្នា រវាង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត មណ្ឌលគិរី​ដែរឬទេ ។ មានតែ​លោក ស្វាយ សំ​អ៊ាង គណបញ្ជាការ ឯកភាព​ខេត្ត មណ្ឌលគិរី​ទេ ទើប​អាច បកស្រាយ លើ​ករណី ខាងលើ នេះ​បាន ៕